ឃាត់ម្ចាស់រថយន្តតូយ៉ូតា​កូរ៉ូឡាម្នាក់ និងអោយធ្វើរឿងមួយនេះភ្លាមៗតែម្តង

0

បន្ទាយ​មាន​ជ័យ៖ អនុវត្តន៍​តាម​ការ​ណែនាំ​បទបញ្ជា​របស់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​ចំនុច​មុខ​កន្លែង​លាង​រថយន្ត​ប្រណិត ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ​ណ៍ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ស្ទាក់​ឃាត់​អ្នកបើកបរ​ម្នាក់​បើកបរ​មិន​គោរព​ច្បាប់ និង​រថយន្ត​១​គ្រឿង មានការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង ផ្សែង លាន់លឺ​សំលេង​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ និង​បាន​ឃាត់​អ្នកបើកបរ​យក​មក​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​។

ម្ចាស់​រថយន្ត​ដែល​បើ​បររថ​យន្ត​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន មានឈ្មោះ ឈ្មោះ សន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង សិរី​សោ​ភ​ណ៍ ខេត្តបន្ទាយមានជ័យ​។ បើកបរ​រថយន្ត រថយន្ត ម៉ាក​ToyoTa corola ណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2A-2632 ផលិត​ឆ្នាំ​១៩៩៣​។

ការ​ឃាត់​រថយន្ត​និង​ម្ចាស់​ខាងលើ​មក​អប់រំ​គឺ​សមត្ថកិច្ច​យើង​ធ្វើ​ឡើង ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ របស់​យុវជន​ដែល​ប្រើប្រាស់​រថយន្ត ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង រថយន្ត​លាន់លឺ​សំលេង​ខ្លាំង​នេះ​គឺ ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន និង​សុខភាព រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​ចែង​ក្នុង​អនុក្រឹត្យ​លេខ​៣៩ អន​ក្រ​.​ប​.​ក ចុះ​ថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ ២០២០​មាត្រា​៧ ត្រង់​ចំនុច​៣ (​ខ​)៖ ​រថយន្ត​ធុន​ស្រាល​ពិន័យ​ទឹកប្រាក់ ១៥០.០០០ រៀល និង​រថយន្ត​ធុន​ធ្ងន់​ពិន័យ​ទឹកប្រាក់ ៣០០.០០០ រៀល​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ