ក្លឹបយក្ស ២ក្នុងតំបន់អឺរ៉ុប កំពុងប្រជែងគ្នាយកកីឡាករ Kimmich

0

បរទេស​៖ ក្លឹប Barcelona នឹង​ត្រូវ​ប្រជែង​ជាមួយក្លឹប Manchester City សម្រាប់​ការ​ចុះ​ហត្ថា​លេខា​លើ​ខ្សែបម្រើ​​វ័យ ២៨ឆ្នាំរបស់ក្លឹប Bayern Munich គឺកីឡាករ Joshua Kimmich ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានអោយថាក្លឹប Barca និងក្លឹប City សុទ្ធតែ​ចង់បាន​កីឡាករសញ្ជាតិអា​ល្លឺ​ម៉​ង់ រូបនេះ ទៅ​ចូលរួម​ជាមួយខ្លួន​។

គួរបញ្ជាក់ថាសម្រាប់​តម្លៃ​ខ្លួន​របស់​ខ្សែបម្រើ​វ័យ ២៨ឆ្នាំ​រូប​នេះ​ គឺមាន​តម្លៃ​ខ្លួនប្រមាណ ៨០លាន​អឺ​រ៉ូ។ ខណៈពេលដែលក្លឹប Man City កំពុង​ស្វែងរក​នៅអ្នក​មក​ជំនួសកីឡាករ Ilkay Gundogan ដែល​នឹង​ចាកចេញ​ពីក្លឹបនៅ​រដូវក្ដៅ​នេះ​។ ដោយឡែក Barcelona ក៏​បាន​​ចាប់អារម្មណ៍​ទៅលើ​កីឡាករ​រូប​នេះ​ផង​ដែរ ដោយពួកគេចង់យកគាត់មក​ជំនួស​កន្លែង​របស់ខ្សែបម្រើ Sergio Busquets​៕