បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអ៊ីតាលី Calciomercato បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ខ្សែបម្រើ Adrien Rabiot របស់ក្លឹប Juventus ទាក់ទងនឹងការផ្ទេរនៅរដូវក្តៅនេះ។ ហើយព័ត៌មានរបស់បារាំងផ្សេងទៀតក៏បានបញ្ជាក់ថា ក្លឹបបិសាចក្រហមបានធ្វើការផ្តល់នៅកុងត្រាសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះហើយ ខណៈពេលដែលពួកគេចង់ពង្រឹងទម្រង់លេងរបស់ខ្លួន។
គួរបញ្ជាក់ថាក្លឹបយក្សមួយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិបារាំងរូបនេះកាលពីរដូវក្តៅមុន ប៉ុន្តែការផ្ទេរមានអាចកើតមានឡើងបានដោយសារតែបញ្ហាលក្ខខណ្ឌផ្ទាល់ខ្លួន៕