នេះជាលើកដំបូងក្នុងរយៈពេល 13 ឆ្នាំដែលនឹងមិនមានកីឡាករបារាំងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពី Real Madrid បានចាញ់ក្រោមថ្វីជើង Manchester City កាលពីម្សិលមិញ។
ការបង្ហាញទម្រង់លេងកីឡាករសញ្ជាតិបារាំងរបស់ Real Madrid ត្រូវបានអ្នកគាំទ្រធ្វើការរិះគន់។ ជាពិសេសកីឡាករ Tchouaméni និង Eduardo Camavinga រួមទាំងតារាឆ្នើម Karim Benzema ផងដែរ។
ដូច្នេះ Manchester City នឹងត្រូវជួបជាមួយ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Istanbul នៅថ្ងៃទី 10 ខែមិថុនា ក្នុងការប្រកួតមួយដែលគួរឲ្យកត់សម្គាល់ និងមិនមានការចូលរួមពីកីឡាករបារាំងណាមួយឡើយ។ លើកចុងក្រោយនៅវគ្គផ្ដាច់ព្រ័ត្រដែលគ្មានកីឡាករបារាំងចូលរួមនោះគឺនៅឆ្នាំ 2010 នៅពេលដែល Inter Milan បានផ្តួលក្រុម Bayern Munich ដើម្បីឈ្នះពានរង្វាន់ Champions League ជាលើកទី 3 របស់ពួកគេ៕