យោងតាមរបាយការណ៍របស់ The Sun បានអោយដឹងថា Sadio Mane និង Joao Cancelo ត្រូវបានគេរាយការណ៍ថានឹងចាកចេញពី Bayern Munich នៅរដូវក្តៅនេះ។
គួរបញ្ជាក់ផងដែរ កីឡាករទាំងពីរមិនមានអនាគតវែងឆ្ងាយជាមួយនឹងក្លឹបនៅក្របខណ្ឌ Bundesliga នេះទេ។
ចំពោះកីឡាករ Cancelo នឹងត្រលប់ទៅ Manchester City វិញបន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើង ខណៈដែល Mane នឹងត្រូវក្លឹបដាក់លក់៕