Alexis Sanchez អាច​នឹង​ត្រលប់​មក​កាន់​ក្របខ័ណ្ឌ Premier League វិញ

0

យោង​តាម​របាយការណ៍​របស់ The Sun បានឱ្យ​ដឹង​ថា Alexis Sanchez អាច​នឹង​ត្រលប់​មក Arsenal វិញ​នៅ​រដូវក្តៅ​នេះ​។

កីឡាករ​សញ្ជាតិ​ឈី​លី​វ័យ 34 ឆ្នាំ​បាន​ចូលរួម​ជាមួយ Marseille កាលពី​ដើមរដូវ​កាល​នេះ ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ក្លឹ​ប​បារាំង​។

គាត់​បាន​ស៊ុត​បាល់​បញ្ចូល​ទី 18 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 41 ប្រកួត​សម្រាប់​ក្រុម​បារាំង​មួយ​នេះ ដែល​បាន​ជួយ​ឱ្យ​ក្រុម​ឈរ​នៅ​លេខ 3 ក្នុង​តារាង Ligue 1 ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្លឹ​ប​នៅ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អតីត​កីឡាករ Arsenal និង Man Utd លើ​កិច្ចសន្យា​ថ្មី​នៅឡើយ​ទេ​។

គាត់​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ផ្ទេរ នៅ ចុងរដូវ​កាល​នេះ ប្រសិនបើ​មិន​មានការ​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​កើតឡើង​។ របាយការណ៍​ដ​ដែរ​បាន​បញ្ជាក់​ដែរ​ថា «​នៅ Arsenal មានការ​លើក​ឡើង​មួយ​ពី​ថ្នាក់​គ្រប់គ្រង​របស់​ក្លឹ​ប ក្នុង​ការ​នាំ​យក​កីឡាករ Alexis ត្រលប់​មក​វិញ​»៕