ក្រុមបាល់បោះកម្ពុជា និងត្រូវប៉ះហ្វីលីពីន នៅម៉ោង៣រសៀលនេះ ដើម្បីដណ្តើមមេដាយមាស

0

ភ្នំពេញ៖ ក្រុមកីឡាករបាល់បោះកម្ពុជានឹងជួបប្រកួតជាមួយក្រុមហ្វីលីពីនក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសកីឡាស៊ីហ្គេមលើកទី៣២ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រកួតចុងក្រោយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រុមកីឡាករបាល់បោះកម្ពុជាបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីបានយកឈ្នះលើក្រុមកីឡាករបាល់បោះថៃ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពិន្ទុ ៧៦ទល់៦៦ ខណៈដែលក្រុមហ្វីលីពីនបានយកឈ្នះក្រុមឥណ្ឌូណេស៊ី ក្នុងពិន្ទុ ៨៤ទល់៧៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។

គួរបញ្ចាក់ថា សម្រាប់ថ្ងៃទី១៦ ខែឧសភានេះ គឺជាថ្ងៃប្រកួតចុងក្រោយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ ដោយពិធីបិទផ្លូវការនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយនឹងធ្វើពិធីប្រគល់សិទ្ធិជាម្ចាស់ផ្ទះបន្ទាប់ពីកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ជូនទៅប្រទេសថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន