ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយបើកបរ ២នាក់របួសធ្ងន់

0

បាត់ដំបង៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៤២នាទី នៅចំណុចផ្លូវជាតិ៥៩ ចន្លោះបង្គោលគីឡម៉ែត្រលេខ១០២-១០៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សរបួសធ្ងន់ ០២នាក់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់​ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ បង្ករម៉ូតូម៉ាកអិចសិនតឺ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរពីជើងមកត្បូងបញ្រ្ចាស់ទិសគ្នាបត់ឆ្វេងចូលផ្លូវដីឡូ​តិ៍​ ស៊ីន ឃីម អ្នកបើកបរឈ្មោះ អើង សុភា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរគរគីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (គ្មានមួកសុវត្តិភាព) បណ្តាលអោយរបួសបាក់ជើងខាងស្តាំ បានបុកជាមួយនិងម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ C125 សេរី ឆ្នាំ២០២២ ពាក់ផ្លាកលេខ 1Z-6886 កំពង់ចាម បើកបរពីត្បូងមកជើងបើកបរដោយឈ្មោះ គង់ វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង របួសធ្ងន់។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូអិចសិនតឺបត់ឆ្វេងមិនបានប្រុងប្រយ័ត្នទើបបណ្តាលអោយបុកពេញទំហឹងតែម្ដង។

បច្ចុប្បន្ន នគរបាលស្រុកកំរៀង បានយកមធ្យោបាយបង្ កនិងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការស្រុកកំរៀង ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ