បរទេស៖ ខ្សែបម្រើម្នាក់នេះបានបង្ហាញខ្លួននៅក្នុងជម្រើស១១នាក់ ជាលើកដំបូង ក្រោយចំណាយពេលអស់ ៣៩០ថ្ងៃ ក្នុងការព្យាបាលរបួស បន្ទាប់ពីវិលត្រលប់មកកាន់ Juventus វិញកាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានជួបនឹងបញ្ហានៅក្នុងតង់ទី១ ដោយតម្រូវអោយគាត់ប្តូរចេញ និងជំនួសមកវិញដោយកីឡាករ Arkadiusz Milik វិញ។
គួរបញ្ជាក់ថា Pogban បានជួយនឹងបញ្ហារបួសជាថ្មីម្តងទៀត ក្រោយការចូលលេងនៅថ្ងៃអាទិត្យម្សិលមិញនេះ។ ការប្រកួតនៅថ្ងៃអាទិត្យ គឺជាការបង្ហោះខ្លួនលើកទី១០ របស់គាត់នៅរដូវកាលនេះ។ គាត់បានបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយក្រោយមកមួយសប្តាហ៍គាត់ក៏ជួបនឹងបញ្ហារបួស រហូតដល់ពាក់កណ្តាលខែមេសា៕
ប្រភព៖ GOAL