Real Madrid ចង់បានខ្សែប្រយុទ្ធរូបនេះ មកជំនួសកន្លែងរបស់ Benzema

0

បរទេស៖ Real Madrid កំពុងសម្លឹងចង់បាននៅខ្សែប្រយុទ្ធម្នាក់ ដែលអាចមកជំនួសកន្លែងរបស់ Karim Benzema បាន។ ហើយនៅពេលនេះ បើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា កីឡាករដែលក្លឹបមួយនេះចង់នាំមកកាន់ទឹកដី Santiago Bernabeu គឺខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli។

គួរបញ្ជាក់ថា Real Madrid បានពឹងផ្អែកទៅលើគ្រាប់បាល់របស់កីឡាករ Benzema ទាំងស្រុក ចាប់តាំងពី Cristiano Ronaldo បានចាកចេញពីក្លឹបនៅឆ្នាំ ២០១៨៕