កីឡាការិនី ស្រួ​ង ភា​វី៖ ទាំង​បេះដូង​ និង​អាយុជីវិត​ គឺ​ខ្ញុំ​លះបង់​ដេី​ម្បី​កម្ពុជា

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាការិនី ស្រួ​ង ភា​វី បាន​សរសេរ​នៅ​សារ​ខ្លី​ថា​៖

“​រាល់​ថវិកា​ដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុង​ការ ប្រកួត​ឈ្នះ ឬ​ចាញ់ ទោះ​តិច​ក្ដី​ច្រើន​ក្ដី គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំងអស់​។ ហើយ​តាម​ពិត​ទៅ ខ្ញុំ​មិនមែន​ជា​មាន​ទ្រព្យធន​ច្រើន​អី​ទេ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា រាល់​សកម្មភាព​ពី​មុន និង​ឥឡូវ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល ក្នុង​ការ​ជួយ​ដល់​ប្អូន​ៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែងរក​ការ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ទៅ​អនាគត​💞 ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​អាយុជីវិត​គឺ​ខ្ញុំ​លះបង់​ដេ​ី​ម្បី​កម្ពុជា អរគុណ​ពុក​ម៉ែ​បងប្អូន​ណាស់​🙏🙏🙏”៕