ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

0

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២០និង៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចរង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារខាងលិច ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ចូលក្នុងរបងផ្ទះបើកទ្វាររថយន្ត លួចយកកាបូបស្ពាយដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើម ម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤គ្រាប់, ទូរស័ព្ទដៃ ម៉ាកអាយហ្វូនចំនួន ០២គ្រឿង, លិខិតឆ្លងដែនចំនួន០១ក្បាល, លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥៧០ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣និង០០នាទីទៀបភ្លឺ និងចាប់យកភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉េន ម៉ាឡែន ហៅ ប្រុស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯភស្តុតាងចាប់យកមាន អាវុធខ្លីចំនួន ០១ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូ ពណ៌ស្វាយ ចំនួន០១គ្រឿង ។ ជនរងគ្រោះឈ្មោះ ជូ ពៅពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសម្ភារបាត់បង់ កាបូបស្ពាយចំនួន០១ អាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤គ្រាប់, ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ០២គ្រឿង លិខិតឆ្លងដែនចំនួន០១ក្បាល លិខិតបញ្ជាបេសកកម្មចំនួន០១ ។

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣និង០០នាទីទៀបភ្លឺ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ចូលក្នុងរបងផ្ទះបើកទ្វាររថយន្តលួចយកកាបូបស្ពាយដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់, ទូរស័ព្ទដៃម៉ាកអាយហ្វូន ចំនួន ០២ គ្រឿង ,លិខិតឆ្លងដែនចំនួន០១ក្បាល, លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន ៩០,០០០រៀល ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥៧០ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  របស់ជនរងគ្រោះឈ្មោះ ជូ ពៅពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បង្កឡើងដោយជនសង្ស័យចំនួន០១នាក់ មានឈ្មោះ យ៉េន ម៉ាឡែន ហៅ ប្រុស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ បានដើរចេញពីផ្ទះជួលរបស់វាសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណងដើររើសអេតចាយ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានដើរមកដល់ចំណុចកើតហេតុបានឃើញរថយន្តចំនួន០១គ្រឿង ចតនៅក្នុងរបងផ្ទះ ហើយទ្វាររបងផ្ទះចំហមិនមានចាក់សោទ្វារ ពេលនោះជនសង្ស័យ បានដើរចូលទៅក្នុងរបងផ្ទះរួចហើយទៅបើកទ្វាររថយន្ត ដែលជនរងគ្រោះកំពុងដេកលក់នៅក្នុងនោះ លួចយកកាបូបស្ពាយរបស់ជនរងគ្រោះ ដែលក្នុងនោះមានអាវុធខ្លីចំនួន០១ដើម ម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១គ្រាប់ ចំនួន ០៤គ្រាប់, ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ០២គ្រឿង, លិខិតឆ្លងដែនចំនួន០១ក្បាល, លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល រួចហើយគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ