កីឡាការិនី ស្រួង ភាវី៖ កម្ពុជាជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រមៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ

0

ភ្នំពេញ៖ កីឡាការិនីឆ្នើមលំដាប់ពិភពលោក ស្រួង ភាវី និងជាម្ចាស់មេដាយមាស របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានពោលពាក្យពេចន៍ ដ៏មានខ្លឹមសារ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត បង្ហាញអំពីឆន្ទៈស្នេហាជាតិយ៉ាង ខ្លាំងក្រោយ ពីភារី សម្រេចបំណងប្រាថ្នារយៈពេល១០ឆ្នាំរបស់ខ្លួន។

កីឡាការិនីឆ្នើមរូបនេះ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែឧសភា យ៉ាងដូច្នេះថា «បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំ មិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះ របស់ខ្ញុំ ហើយក្តីស្រមៃរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ»។

ម្ចាស់មេដាយមាសរូបនេះ បានលើកឡើងទៀតថា «សម្រាប់ខ្ញុំយល់ថា ទោះ សមត្ថភាពយើងខ្លាំងប៉ុនណាក៏ដោយ បើឥរិយាបថ ឬបុគ្គលិកលក្ខណៈយើងមិនសមរម្យ គឺមិនទាន់ខ្លាំងអស្ចារ្យទេ»។ ស្រួង ភាវី ក៏បានគូសបញ្ជាក់បន្ថែមថា «មនុស្សដែលមានអាកប្ប កិរិយាល្អ មានចរិតថ្លៃថ្នូរនិងស្លូតបូត បេះដូងពោរពេញដោយសេចក្ដីស្រឡាញ់ បេះដូង ស្មោះស ចេះដាក់ខ្លួន ចេះអត់ធ្មត់ក្នុងជីវិតជីវិតរបស់ខ្លួន នោះនឹងអាចទទួល បានជោគជ័យ ជាក់ជាពុំខានឡើយ ។ គឺដោយសារមានមនុស្សរង់ចាំជួយ ជ្រោមជ្រែងជានិច្ច»។

ជាមួយគ្នានោះដែរអ្នកនាង ស្រួង ភាវី បាននិយាយថា “ រាល់ថវិកាដែលខ្ញុំ ប្រកួតបានជ័យជម្នះបានទាំងប៉ុន្មាន គឺខ្ញុំបានចូលមូលនិធិ និងសប្បុរសធម៌ឱ្យប្អូនៗនៅ ក្នុងប្រទេសខ្មែរ ខ្ញុំផ្ទាល់ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដើម្បីកម្ពុជា” សូមអរគុណ ទឹកចិត្តរបស់អ្នកនាងហើយគួរបញ្ជាក់ផងដែរថាអ្នកនាង ស្រួង ភាវី គឺជាម្ចាស់មេដាយមាស កីឡាប៊ីយ៉ា៣ការ៉ុមនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ជាមួយគ្នានោះដែរ ភាវីបានលើកឡើងថា «ជាដំបូងកូន ស្រី កម្ពុជាម្នាក់នេះសូមគោរព ឧទ្ទិសលទ្ធផលនេះជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់គោរពជូនថ្នាក់ដឹកនាំ និងប្រជា ជនខ្មែរគ្រប់រូប ដោយក្ដីមោទនភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់នាងខ្ញុំសារជូនពររបស់ ពុកម៉ែបងប្អូនពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបានប្រជាជន ស្រុះស្រួលសាមគ្គីគ្នា នោះនាវាកម្ពុជា ប្រកដជាលឿនលយឆ្ពោះទៅមុខប្រកបដោយ ភាពជឿជាក់បំផុត។ កម្លាំងចិត្តពុកម៉ែបងប្អូនក្ដីស្រឡាញ់របស់ពុកម៉ែបងប្អូនការលើកទឹក ចិត្ត ពី សំណាក់ ពុក ម៉ែ បងប្អូនគឺពិតជាធ្វើឱ្យសម្រេចបាននូវក្ដីស្រមៃរបស់កម្ពុជា។ សូមពុកម៉ែបង ប្អូនទទួលនូវការគោរពស្រឡាញ់ អំពីនាងខ្ញុំសូមគោរពជូនពរពុកម៉ែបងប្អូនសូម អរគុណ»។

សូមជម្រាបថា កីឡាការិនីភាវី ធ្វើឱ្យមហាជនជាច្រើនមានសេចក្ដីរំភើបយ៉ាង ក្រៃលែងរហូតខ្លះ លើកឡើងថា ស្រឡាញ់ពេញចិត្តចំពោះអត្តចរិត ឥរិយាបថ ពាក្យពេចន៍ និងឆន្ទៈស្នេ ហាជាតិរបស់ភាវីខ្លាំងបំផុត។ ក្រោយពីពួកគេបានទស្សនា Video របស់ការប្រកួតយ៉ាង ស្វិតស្វាញ ម្ដងៗរបស់ភាវី ។ ខ្លះទៀតថា ពិតជារំភើបចិត្តរហូតស្រក់ ទឹកភ្នែកដោយ មិនដឹងខ្លួន ដោយសារតែពាក្យសម្ដីដ៏មានន័យកាត់ថ្លៃមិនបានទាំងនេះ។ អរគុណ ចំពោះការលះបង់ក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់បង ចំពោះប្រជាជនកម្ពុជា និងមាតុភូមិកម្ពុជារបស់យើង៕

ប្រភព៖ ក្រសួងព័ត៌មាន