ប្រសិនបើគ្មានអ្នកចាត់ការច្បាស់លាស់នោះទេ នោះ Harry Kane នឹង….!

0

ក្លឹបមាន់ខ្នាយមាស Spurs ស្ថិតនៅលេខរៀងទី ៦ ក្នុងក្របខ័ណ្ឌ Premier League ដោយមិនទាន់រកបានអ្នកចាត់ការអចិន្ត្រៃយ៍ ចាប់តាំងពីលោក Antonio Conte ត្រូវបានបណ្តេញចេញកាលពីខែមីនា។

លោក Nagelsmann ជាគ្រូបង្វឹកមានវ័យ 35 ឆ្នាំក៏ត្រូវបានបណ្តេញចេញដោយក្រុម Bayern ក្នុងខែមីនា ហើយលោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងកាផ្លាស់មកដឹកនាំនៅទឹកដីអងគ្លេស។

Spurs កំពុងបន្តស្វែងរកអ្នកចាត់ការជំនួសអចិន្ត្រៃយ៍សម្រាប់ Conte បន្ទាប់ពីអ្នកចាត់ការបណ្តោះអាសន្នលោក Cristian Stellini ក៏ត្រូវបានបណ្តេញចេញកាលពីខែមេសា និងជំនួសដោយលោក Ryan Mason ។

យោងតាមអ្នកកាសែត Guillem Balague បានអោយដឹងថាគ្រូបង្វឹក Brighton លោក Roberto de Zerbi ត្រូវបាន Tottenham ទាក់ទង ហើយរបាយការណ៍មួយចំនួនទៀត មានការពាក់ព័ន្ធជាមួយអ្នកចាត់ការក្រុម Burnley និងអតីតខ្សែការពារ Vincent Kompany របស់ Manchester City ដោយក្នុងពេលនេះគាត់ពុំមានការពាក់ព័ន្ធជាមួយក្លឹបណាមួយឡើយ។

ថ្លែងក្នុងកម្មវិធី Radio 5 Live’s Friday Football Social អតីតអ្នកចាំទីរបស់ Spurs និងអង់គ្លេស Paul Robinson បាននិយាយថា៖ «Tottenham ត្រូវតែប្រញាប់ស្វែងរកគ្រូបង្វឺកអោយបានលឿនបំផុត ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាពួកគេមិនចាប់អារម្មណ៍ Nagelsmann? ហេតុអ្វីបានជាពួកគេមិនបានគិតដល់គ្រូបង្វឹករូបនេះ ? គាត់គឺជាគ្រូបង្វឹកជំនាន់ថ្មី។

«អ្នកត្រូវតែគិតពីអ្នកចាត់ការម្នាក់ដែលមានឆន្ទ:ជាមួយក្រុម តើអ្នកដឹងទេថាមានអ្វីកើតឡើងជាមួយ Harry Kane នៅពេលនេះ? សម្រាប់ក្រុមកំពូលទាំងអស់ កំពុងតែសម្លឹងមើលពីសារសំខាន់របស់ខ្សែប្រយុទ្ធលំដាប់កំពូល។ ប្រសិនបើ Spurs បាត់បង់ Harry Kane។ តើអ្នកណាអាចមកជំនួសកន្លែងគាត់ក្នុងពេលនេះ?