Real Madrid បាន​សម្លឹង​ឃើញ​កីឡាករ​ម្នាក់ សម្រាប់​ជំនួស​តំណែង Marco Asensio

0

កិច្ចសន្យា​បច្ចុប្បន្ន​របស់ Dani Olmo ជាមួយ RB Leipzig នឹង​ផុតកំណត់​នៅ​ឆ្នាំ 2024 ហើយ​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍ ក្នុង​ការ​បន្ត​ការ​ស្នាក់​នៅ​បន្ត​ជាមួយ​ក្រុម​អា​ឡឺ​ម៉​ង់​ទៀត​ទេ​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​ក្លាយជា​ជម្រើស​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ក្លឹ​ប​ជា​ច្រើន ដោយសារ​តែ Leipzig ត្រូវ​លក់​គាត់​ក្នុង​តម្លៃ​ទាប​។

ដូចដែល​បាន​រាយការណ៍​ដោយ Diario AS បានអោយ​ដឹង​ថា​ក្រុម Real Madrid គឺជា​ក្រុម​កំពូល​មួយ​ក្នុង​ចំនោម​ក្រុម​កំពូល​ជា​ច្រើន ដែល​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​កីឡាករ​រូប​នេះ​។ ខណៈ​ពេល​ដែល​ក្រុម​អា​ឡឺ​ម៉​ង់​មិន​ទាន់​កំណត់​តម្លៃ ប៉ុន្តែ​អ្នកកាសែត Aritz Gabilondo និយាយ​ថា ប្រសិនបើ​គាត់​ត្រូវ​ផ្លាស់​ទៅ​រដូវក្តៅ​នេះ តម្លៃ​របស់​គាត់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី 30 ទៅ 40 លាន​អឺ​រ៉ូ ។

Real Madrid កំពុង​ពិចារណា​គាត់​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​ក្រុម ប្រសិនបើ Marco Asensio ចាកចេញ​។ តែ​ទោះជា​យ៉ាងណា​កីឡាករ​វ័យ 27 ឆ្នាំ​ត្រូវ​បាន​គេ​រំពឹង​ថា​គាត់​នឹង​នៅ​បន្ត​ជាមួយ Real Madrid ៕