ភ្នំពេញ៖ បន្ទាប់ពីប្រកួតយ៉ាងស្វាញរវាងក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមបាល់ទះជម្រើសជាតិមីយ៉ាន់ម៉ារួចមក ជាលទ្ធផលបានធ្វើឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ី យកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយពិន្ទុ ៣សិតទល់០។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី យកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងសិតទី១ ២៥ទល់ ៩ សិតទី២ ២៥ទល់៩ និងសិតទី៣ ២៥ទល់១៥។ ការប្រកួតវាងក្រុមទាំងពីរនេះ បានធ្វើឡើង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បើទោះបីចាញ់ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី យ៉ាងណាក្តី ក៏ក្រុមបាល់ទះជម្រើសជាតិមីយ៉ាន់ម៉ា ធ្វើបានល្អ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ការជួបគ្នារវាងក្រុមជម្រើសជាតិទាំងពីរនេះបន្ទាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី យកឈ្នះក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិន្ទុ៣ទល់០។ ចំណែកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានចាញ់ក្រុមជម្រើសជាតិថៃ ក្នុងពិន្ទុ ៣សិតជាប់ៗគ្នាតែម្តង។ ការយកឈ្នះរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នេះ នឹងត្រូវបន្ដឡើង៤វគ្គចុងក្រោយ៕
ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជា