ក្រុមបាល់ទះផ្នែកនារីរបស់កម្ពុជា បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូងរបស់ខ្លួន

0

ភ្នំពេញ៖ ជាប្រវត្តិសាស្ត្រហើយ សម្រាប់កម្ពុជាដែលមានក្រុមបាល់ទះផ្នែកនារីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយនៅថ្ងៃដំបូង ក្រុមជម្រើស ជាតិកម្ពុជា បានប៉ះជាមួយក្រុមជម្រើសជាតិហ្វីលីពីន ជាលទ្ធផលបានចាញ់ដៃក្រុម ជម្រើស ជាតិហ្វីលីពីន ៣ ទល់នឹង ០ ។  ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិ ហ្វីលីពីន នៅក្នុងការប្រកួតលើកដំបូងនាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡ ដ្ឋានជាតិអូឡាំពិក ដោយបានចាញ់ក្រុមជម្រើសជាតិហ្វីលីពីននៅសិតទី១. ២៥ ទល់៥ , សិតទី២. ២៥ ទល់ ៥ និងសិតទី៣, ២៥ ទល់ ៥ ។

ក្នុងជំនួបលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាផ្នែកកីឡាបាល់ទះនារីនេះ គេសង្កេត ឃើញក្រុមជម្រើសជាតិកម្ពុជាលេងមិនសូវបានល្អនោះទេ ក្នុងនោះចាប់សេវាពីហ្វីលីពីន   និង របៀបបោះបាល់ឱ្យដៃគូជាដើម។ ជាងនេះទៀយការវាយសេវាក៏មិនសូវល្អផងដែរ ប៉ុន្តែបើតាមកត់ សម្គាល់ក្រុមជម្រើសជាតិនារីកម្ពុជា ទើបតែបានហ្វឹកហាត់តែប៉ុន្មានខែប៉ុណ្ណោះ។

យ៉ាងណាក្តី បើតាមអ្នកទស្សនានាំគ្នាលើកឡើងថា ក្រុមជម្រើសជាតិនារីផ្នែក បាល់ទះ នឹងប្រល្អប្រសើរ នៅពេលហ្វឹតហាត់បន្ថែម ក្នុងនោះត្រូវឈ្វេងយល់ចិត្តគ្នានៅ ពេលលេង និងភាពរឹងមាំធ្វើជាម្ចាស់ការក្នុងការទទួលសេវា និងវាយទៅកាន់ដៃគូ(វៃផ្តាច់)ម្តងៗ។  ជា លើកដំបូងហើយ សម្រាប់ផ្នែកកីឡាបាល់ទះនារីកម្ពុជា ក្នុងការចូលរួមប្រកួតជា លក្ខខណៈ ស៊ីហ្គេម។

សូមជម្រាបថា បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិបាល់ទះនារីហ្វីលីពីន ក្រុមជម្រើស ជាតិកម្ពុជា នឹងបន្តប៉ះជាមួយក្រុមជម្រើសជាតិសិង្ហបុរី។ ចំណែកក្រុមជម្រើសជាតិហ្វីលីពីន ដែលឈ្នះនោះ នឹងទៅប៉ះជាមួយក្រុមជម្រើសជាតិវៀតណាមបន្ត៕

ប្រភព៖ ក្រសួងព័ត៌មាន