តម្លៃមិនក្រោម ១០០លានផោននោះទេ!! សម្រាប់ក្លឹបដែលចង់បានគាត់

0

បរទេស៖ កីឡាករសញ្ជាតិអង់គ្លេសបានយល់ព្រមស្នាក់នៅ London Stadium មួយរដូវកាលទៀត បន្ទាប់ពី Mark Noble បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០២២ ប៉ុន្តែគាត់បានបញ្ជាក់នឹងទៅចូលរួមជាមួយនឹងក្លឹបដែលអាចលេងនៅ Champions League បាននៅពេលទីផ្សារបើកនៅរដូវក្រោយ។ គាត់មានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៤ ជាមួយនឹងលក្ខខណ្ឌបន្តកុងត្រាថ្មីច្រើនឆ្នាំ ប៉ុន្តែគាត់បានជម្រុញដើម្បីស្វែងរកនៅការប្រកួតប្រជែងថ្មីនៅក្នុងពានរង្វាន់ធំៗ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដងថា West Ham យល់ព្រមអោយ Rice ចាកចេញនៅរដូវក្តៅនេះដោយសន្តិភាព ប៉ុន្តែក្លឹងនឹងលក់អោយគាត់អោយបានក្នុងតម្លៃ ១២០លានផោន។ ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេក៏អាចយល់ព្រមសម្រាប់តម្លៃ ១០០លានផោនដែរ៕