បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Arthur បានព្រមព្រៀងក្នុងការចាកចេញពី Liverpool ហើយ។ ហើយគាត់បាននិយាយថា៖
“ខ្ញុំត្រៀមរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី។ ខ្ញុំសង្ឃឹមថានឹងនិយាយលាជាមួយក្លឹប Liverpool ដោយបានចូលប្រកួតខ្លះ។ ខ្ញុំចង់និយាយអរគុណទៅអ្នកគាំទ្រ ក្លឹប និង Klopp ដែលតែងតែទទួលខ្ញុំយ៉ាងល្អ។ ខ្ញុំមានអារម្មណ៍ល្អណាស់នៅពេលនេះ។ La Liga អាចជាជម្រើសសម្រាប់ខ្ញុំនៅពេលនេះ”៕