Luis Campos ចង់អោយអតីតអ្នកចាត់ការក្លឹប Spurs ម្នាក់នេះមកដឹកនាំ PSG

0

បរទេស៖ លោក Luis Campos អ្នកព្រឹក្សាយោបល់អោយក្លឹប PSG ចង់នាំយកលោក Jose Mourinho មកធ្វើជាអ្នកចាត់ការថ្មីអោយក្លឹបមួយនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ RMC Sports បានអោយដឹងថា គាត់មានអារម្មណ៍ថាម្ចាស់ជើងឯងពាន Champions League ២ដងរូបនេះ គឺជាបេក្ខភាពដ៏សាកសមបំផុត ដែលនឹងមកជំនួសកន្លែងរបស់លលោក Christophe Galtier។

ខណៈពេលដែលលោក Campos មិនទាន់និយាយរឿងនេះជាមួយនឹងមិត្តចាស់របស់ខ្លួនរូបននេះ ប៉ុន្តែលោកបាននិយាយជាមួយនឹងភ្នាក់របស់លោក Mourinho គឺ Jorge Mendes ចំពោះឪកាសដែលអាចនាំយករូបគាត់មកធ្វើជាអ្នកចាត់ការនៅក្លឹបយក្សបារាំង៕