ចាប់បានមួយសម្បុកធំតែម្តងនេះ!!! ហើយភាគច្រើនសុទ្ធតែធ្លាប់ជាប់គុកទៀត

0

ព្រះសីហនុ  នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ០០ នាទីទៀបភ្លឺ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០២០ ពណ៌ស  នៅចំណុចម្ដុំសេតេស្ថិតនៅ ក្រុម១២ ភូមិ២ សង្កាត់២ ក្រុងខេត្តព្រះសីហនុ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ភេទប្រុស ជនជាតិខ្មែរ និងដកហូតបានវត្ថុតាង ម៉ូតូដែលបាត់ខាងលើ  បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យរួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តការស្រាវជ្រាវ រហូតចាប់ខ្លួនខ្លួនបានជនសង្ស័យចំនួន ០៩នាក់ ភេទប្រុសបន្ថែមទៀត ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាង អាវុធខ្លី ១ដើម ,ម៉ូតូ ០៥គ្រឿង ,គ្រឿងបន្លាស់ម៉ូតូមួយចំនួន ,ម្សៅក្រាមពណ៌សថ្លាមួយចំនួន និងសម្ភារមួយចំនួន យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការសាកសួរ និងបន្តការស្រាវជ្រាវរហូតដល់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ ភេទប្រុស បន្ថែមទៀត ជាបន្តបន្ទាប់  ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១៣នាក់ ភេទប្រុស 

   +ជនសង្ស័យទាំង ១៣នាក់ មានឈ្មោះដូចខាងក្រោម៖

     ឈ្មោះ សាន់ ឌីសុន ហៅ ប៊យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

     ឈ្មោះ សុខ ហាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ 

     ឈ្មោះ ម៉ៅ សុភ័ក្រ្ត ហៅ អាក្លូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំពណ៌ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

     ឈ្មោះ ឈឹម ឆាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករទូក ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ឈ្មោះ មាស សុជិន ហៅ អាស៊ុយ  ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងម៉ាស៊ីត្រជាក់ ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ 

     ឈ្មោះ ហេង សុខជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ឈ្មោះ ស៊ាន ដារ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ដឹកបន្លែ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ 

     ឈ្មោះ សុខ ណារីម ហៅ លីម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ឈ្មោះ ហ៊ី ឈិនទ្បុង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ១០ឈ្មោះ ឈិន ពៅ  ហៅ កឹក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ១១ឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )

     ១២ឈ្មោះ លឹម ទូច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ  (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

     ១៣ឈ្មោះ ជា អំណត់  ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )

   +វត្ថុតាងចាប់យកបានរួមមាន៖

     ម៉ូតូ ០១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០២១ ពណ៌ស គ្មានស្លាកលេខ (ផលនៃអំពើចោរកម្ម)

     ម៉ូតូ ០១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខក្លែងបន្លំ “កំពត 1U-7709” (ផលនៃអំពើប្លន់)

     ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើប្លន់)

     ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)

     ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)

     រថយន្ត ០១គ្រឿង ម៉ាក HYUNDAI Porter ផលិតឆ្នាំ២០០១ ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2AV-7041 (ផលនៃអំពើចោរកម្ម)

     ម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ ផ្លាកលេខៈ ភ្នំពេញ 1H-4901

     ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ

អាវុធខ្លី ០១ដើម ម៉ាក ZAVODI CRVENA ZASTAVA ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 88303 ,បង់ ០១

     គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ០៨គ្រាប់

     ដុំសោរម៉ូតូ ០១

     កញ្ចក់ម៉ូតូមួយចំនួន

     កម្បាំងម៉ូតូមួយចំនួន

     តែម និងសម្ភារសម្រាប់តុបតែងក្លែងភេទម៉ូតូមួយចំនួន

     ម៉ារវេនម៉ូតូ ០២

     សោរដោះ ,ដង្កាប់ ,ទល់រឺវីស ,កន្ត្រៃ និងឧបករណ៍សម្រាប់ដោះកែច្នៃម៉ូតូ មួយចំនួន

     កូនកាំបិតស្នៀត ០១

     ទូរស័ព្ទដៃ ១៨គ្រឿង

     ម្សៅក្រាម ពណ៌សថ្លាមួយចំនួន (សង្ស័យជាសារធាតុញៀន)

     ជញ្ជីងថ្លឹង ០១គ្រឿង

     ថង់សម្រាប់វេចខ្ចប់មួយចំនួន

     សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

     សម្ភារផ្សេងៗមួយចំនួន 

    +ជនសង្ស័យទាំង ១៣នាក់ ខាងលើ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោរ  ម៉ូតូ និង កាច់បំបែកសោរលួចរថយន្តសរុបចំនួន ០៧ករណី 

    ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ