Man Utd នៅតែចិញ្ចឹមចិត្តចង់បានយុវជនរបស់ក្លឹប Barca

0

បរទេស៖ ក្លឹប Manchester United នៅតែចង់ចុះហត្ថលេខាងយកយុវជនរបស់ក្លឹប Barcelona គឺកីឡាករ Ansu Fati នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Witness បានអោយដឹងថាសំណើរលើកមុនរបស់ក្លឹបបិសាចក្រហម គឺមានទំហំទឹកប្រាក់ប្រមាណ ១៥០លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធអោយក្លឹប Barcelona ប៉ុន្តែពេលនេះពួកគេបានត្រលប់មកធ្វើការលើរឿងនេះជាថ្មីម្តងទៀត។ ក្នុងនោះដែរ ក្លឹប Man Utd នឹងត្រូវប្រឈមមុខជាមួយគូរប្រជែងផ្សែងទៀតដូចជា Tottenham, Bayern Munich និង PSG៕