យោងតាមរបាយការណ៍ពី Fichajes បានអោយដឹងថាគ្រូបង្វឹកក្លឹប Bayern Munich លោក Thomas Tuchel ចង់បានអតីតកូនក្រុមរបស់គាត់កីឡាករ Ousmane Dembélé ហើយបានស្នើសុំក្លឹបក្នុងការចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ។
អ្នកទាំងពីរបានធ្វើការជាមួយគ្នានៅ Borussia Dortmund មុនពេល Dembélé ត្រូវបានក្លឹប Barcelona ទិញនៅឆ្នាំ 2017 ។ កិច្ចសន្យារបស់ខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះ មានលក្ខខណ្ឌបញ្ចប់ចំនួន 50 លានអឺរ៉ូបន្ទាប់ពីគាត់បានធ្វើការបន្តមួយឆ្នាំទៀតកាលពីរដូវកាលមុន៕