Chelsea កំពុងសម្លឹងមើលការចុះហត្ថាលេខា លើកីឡាករសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ខណៈដែលលោក Todd Boehly ប្រធានក្លឹបតោខៀវគ្រោងនឹងផ្លាស់ប្តូរក្រុម ជាមួយនឹងអ្នកចាត់ការថ្មីដែលនឹងត្រូវតែងតាំងនៅមុនរដូវកាលក្រោយ។
ដូចដែលបានដកស្រង់ដោយ Goal បានអោយដឹងថា អតីតអ្នកចាត់ការក្លឹបតោខៀវលោក Mourinho បាននិយាយថា «កីឡាករ Osimhen មានកម្រិតលេងដូចគ្នាជាមួយ Drogba ។ ប្រសិនបើកីឡាករ Osimhen យល់ព្រមផ្លាស់ប្តូរ ខ្ញុំជឿថាក្លឹបនឹងមានការភាពល្អប្រសើរឡើងវិញ»។
ក្រុមតោខៀវមិនទាន់រកកីឡាករជំនួស Drogba បានចាប់តាំងពីកំពូលវិរបុរសរបស់ក្រុមនេះចាកចេញនៅក្នុងឆ្នាំ 2012 ហើយគិតថា Osimhen គឺពិតជាកីឡាករម្នាក់ដែលសាកសម។
គួររំលឹកផងដែរ Napoli បានទាមទារថ្លៃចំនួន 100 លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ៕