ភ្នំពេញ៖ កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ។
នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣៕
ប្រភព៖ Cambodia 2023