យោងតាម Fichajes បានអោយដឹងថាក្លឹប Real Madrid បានមើលឃើញថាខ្សែប្រយុទ្ធ Julian Alvarez របស់ក្រុម Manchester City ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកជំនួសកីឡាករ Karim Benzema បើតាមការបង្ហាញសមត្ថភាពរបស់កីឡាករវ័យក្មេងសម្រាប់បច្ចុប្បន្ននេះ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើបានបញ្ជាក់ថា វានឹងពិបាកសម្រាប់ Real Madrid ក្នុងការចុះហត្ថលេខាលើគាត់ ព្រោះតែកិច្ចសន្យារបស់ Alvarez ជាមួយនឹងក្លឹបមានសុពលភាពរហូតដល់ឆ្នាំ 2028 ហើយ Manchester City ក៏មិនទាន់ចង់លក់គាត់ដែរ៕