Liverpool ចង់បាន​ខ្សែការពារ​ម្នាក់​នៅ Ligue 1

0

យោង​តាម Fichajes បានអោយ​ដឹង​ថា​ក្រុម Liverpool កំពុង​ពិចារណា​លើ​ការ​ចុះ​ហត្ថា​លេខា​សម្រាប់​ខ្សែការពារ Jean-Clair Todibo របស់​ក្រុម Nice ក្នុង​ក្រប​ខណ្ឌ Ligue 1​។

របាយការណ៍​បាន​បញ្ជាក់​ថា ដោយសារ​តែ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់ Todibo ក្នុង Ligue 1 បាន​ធ្វើ​អោយ Liverpool គិត​ថា​គាត់​អាច​ជា​កីឡាករ​ដៃគូ​ដ៏​ល្អជា​មួយ Virgil Van Dijk និង Ibrahim Konate ។

ទោះជា​យ៉ាងណា​ក៏​ដោយ Liverpool នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ Newcastle United និង Manchester United ក្នុង​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ​វ័យ ២៣ ឆ្នាំ​រូប​នេះ​៕