ក្រុមកាំភ្លើងធំ Arsenal បានធ្វើឲ្យស្ថានភាពក្រុមល្អប្រសើរឡើងវិញ បន្ទាប់មានការធ្លាក់ចុះកាលពីរដូវកាលមុនៗ ហើយពេលនេះ Arsenal បានក្លាយជាក្រុមដែលមានភាពអស្ចារ្យ។
នៅដើមរដូវកាលនេះ Arsenal និង Chelsea នឹងត្រូវបានចាត់ទុកថាជាក្រុមដែលនឹងមានការប្រកួតប្រជែងខ្លាំងនៅក្នុងលីកអង់គ្លេស។ ផ្ទុយពីការគិតទាំងស្រុង ក្នុងពេលនេះក្រុមតោខៀវជាក្រុមដែរឈរនៅរៀងទី ១២ ចំណែកបើក្រឡេកទៅមើល Arsenal វិញមានបំណងរក្សាក្តីសង្ឃឹម ក្នុងការឈ្នះពាន Premier League ដោយពេលនេះពួកគេបានឈរនៅលេខរៀងទី២ ចាញ់ក្រុមកំពូលតារាង Manchester city ត្រឹមតែ១ ពិន្ទុប៉ុណ្ណោះ។
Arsenal ជាក្លឹបដែលបានធ្លាក់ក្នុងស្ថានភាពដ៏លំបាកមួយរួចហើយ សម្រាប់ការងើបឡើងវិញរបស់ពួកគេក្នុងរដូវកាលនេះ អាចនឹងផ្តល់នូវមេរៀនខ្លះសម្រាប់ក្រុមតោខៀវ ដែលកំពុងព្យាយាមកែប្រែគ្រប់យ៉ាងអោយទៅរកភាពខ្លាំងពូកែរបស់ខ្លួនវិញ។
ឥឡូវនេះយើងលើកមេរៀនចំនួន ៦ ដែល Chelsea អាចរៀនបានពី Arsenal ៖
១. ការទុកចិត្តលើការគ្រប់គ្រង នឹងផែនការរបស់គ្រូបង្វឹក
២. ចំណាយច្រើនមិនសំខាន់ ប៉ុន្តែសំខាន់កីឡាករនោះអាចជួយក្រុមបានទេ
៣. ទោះក្នុងស្ថានភាពណា Arteta មិនភ្លេចគុណរបស់អ្នកគាំទ្រទេ
៤. អំពើល្អ Arteta ជាការទាក់ចិត្តអ្នកគាំទ្រ
៥. ភាពជឿជាក់លើថ្នាលយុវជន
៦. កុំប្រើបាល់ទាត់ ដើម្បីផលប្រយោជន៍របស់ខ្លួន៕