យោងតាម Fichajes បានអោយដឹងថាពេលនេះ Inter Milan កំពុងធ្វើការបន្តកិច្ចសន្យាខ្ចីជើងលើខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea ជាមួយពួកគេសម្រាប់រដូវកាលក្រោយ។
ថ្មីៗនេះមានពាក្យចចាមអារ៉ាមបានភ្ជាប់ការត្រលប់ទៅកាន់ Chelsea វិញរបស់ Lukaku។ ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះបានអះអាងថា ជាមួយនឹងការកើនឡើងនៃទម្រង់លេងរបស់គាត់ Inter Milan សង្ឃឹមថានឹងរក្សាគាត់ ដើម្បីធានាបានឱកាសរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Serie A នៅឆ្នាំក្រោយ៕