Tuchel បង្វែលទិសពី Kane!! ហើយប្តូរទៅចាប់អារម្មណ៍ខ្សែប្រយុទ្ធរូបនេះ

0

បរទេស៖ ខ្សែប្រយុទ្ធ Watkins បានស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Bayern ខណៈក្លឹបកំពុងស្វែងរកនៅខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។ ក្លឹបនៅអាឡឺម៉ងមួយនេះក៏ចាប់អារម្មណ៍ទៅលើ Kane ផងដែរ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាពួកគេអាចនឹងយក Watkins ជំនួសវិញ ប្រសិនពួកគេមិនអាចយកប្រធានក្លឹបអង់គ្លេសរូបនេះបាន។

គួរបញ្ជាក់ថា Wtakins បានបង្ហាញនៅទម្រង់លេងយ៉ាងល្អអស្ចារ្យនៅក្រោមការដឹកនាំរបស់លោក Unai Emery ដោយរកបាន ១៤គ្រាប់ ដោយក្នុងនោះ ១១គ្រាប់របស់គាត់ គឺអាចរកបាននៅក្នុងការបង្ហាញខ្លួន ១៤ប្រកួតចុងក្រោយ។ ក្លឹប Bayern Munich ក៏បានបញ្ជាក់ថាខ្លួននឹងបញ្ជូនក្រុមការងាររបស់ខ្លួនទៅឃ្លាំមើលគាត់នៅពេលប្រកួតជាមួយ Fulham៕