បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថា Bayern Munich នឹងត្រូវប្រកយតប្រជែងជាមួយនឹង Manchester City ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Mateo Kovacic របស់ Chelsea នៅរដូវក្តៅនេះ។
គួរបញ្ជាក់ថាកុងត្រារបស់ Kovacic នឹងផុតនៅរដូវក្តៅនេះ ហើយតាមរបាយការណ៍បានអោយដឹងថាអ្នកចាត់ការកក្លឹប Manchester City គឺលោក Pep Guardiola និងលោក Thomas Tuchel អ្នកចាត់ការក្លឹប Bayern Munich សុទ្ធតែចង់ធ្វើការជាមួយកីឡាកររូបនេះ៕