បើករថយន្តទៅបុកនឹងដើមឈើ បណ្តាលអោយរបួសធ្ងន់ម្នាក់

0

ប៉ៃលិន​៖  ​ថ្ងៃអាទិត្យ​១១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.២៥៦៦ ​ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ​ខែមេសា​ ​ឆ្នាំ​២០២៣ ​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​បេ​ី​ក​រថយន្ត ​(​បុក​ដើមឈើ​) ចំនួន​០១​ករណី ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់​ ​ឃុំ​សាលា​ក្រៅ​ ​ស្រុក​សាលា​ក្រៅ​ ​ខេត្ត​ប៉ៃលិន​ ​បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​ចំនួន​០១​នាក់​និង​ខូចខាត រថយន្ត​ចំនួន​០១​គ្រឿង​(​កម្រិត​ស្រាល​)​។​

អ្នកបើកបរ​ឈ្មោះ​យឿ​ង​ ​ម៉ុ​ន​ ​ភេទ​ប្រុស​ ​អាយុ​៤០​ឆ្នាំ​ ​រស់នៅ​ភូមិ​កំ​រៀង​ ​ឃុំ​កំ​រៀង​ ​ស្រុក​កំ​រៀង​ ​ខេត្តបាត់ដំបង​ ​បើកបរ​រថយន្ត​កែ​ឆ្នៃ​(​របួស​បាក់​កជើង​និង​បាក់​ប្រអប់ជើង​ខាងឆ្វេង​)​។​បច្ចុប្បន្ន​៖ ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ​ចំណែក​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​រក្សា​ទុក​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ