Klopp និង Arteta ត្រូវប្រជែងគ្នាយកខ្សែបម្រើជម្រើសជាតិក្រូអាត

0

បរទេស៖ Majer បានមកចូលរួមជាមួយនឹង Rennes តាំងពីឆ្នាំ២០២១ ក្រោយចាកចេញពីក្លឹប Dinamo Zagreb ប៉ុន្តែគាត់មិនអាចលេងបានទៀងទាត់នោះទេ ដោយទើបបង្ហាញខ្លួនបានតែ ១៣ប្រកួតប៉ុណ្ណោះ។ តាមរយៈការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Arsenal និង Liverpool គឺសុទ្ធតែចង់បានរូបគាត់។

តាមប្រភពដដែរបានអោយដឹងថាតម្លៃលក់ Majer ប្រហែល ៣០លានផោន។ គាត់​មាន​បទពិសោធន៍​ច្រើន​រួច​ទៅ​ហើយ ដោយ​ឈ្នះ​បាន ១៩ ប្រកួត​ឲ្យ​ក្រូអាត និង​បង្ហាញ​ខ្លួន​គ្រប់​ប្រកួត ខណៈ​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ នៅ World Cup ឆ្នាំ ២០២២៕