កណ្ដាល៖ នៅថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ០៦និង០០នាទីព្រឹក នៅចំណុចកើតហេតុ ក្នុងរោងដីឡូមួយកន្លែងស្ថិតនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន០១នាក់ មានឈ្មោះ សាត រស្មី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ដោយឡែកជនសង្ស័យមានចំនួន ០៤ នាក់៖
១.ឈ្មោះ ធឿន បូរី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ អយ ភាវ ភេទ ប្រុសអាយុ ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៣.ឈ្មោះ ជា ជ័យចំរ៉ុង ហៅ (អណ្តើក) ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (រត់គេចខ្លួន) ។
៤.ឈ្មោះ ទេព សម្បត្តិ ហៅ (ម៉ៃ) ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន)។
សម្ភារៈបាត់បង់រួមមាន ទ្វារដែករមួលចំនួន ០៣ ផ្ទាំង មានទទឹងទ្វារប្រវ៉ែង ២,៧០ ម៉ែត្រ និង កំពស់ទ្វារប្រវ៉ែង៣,០០ម៉ែត្រ ។ សម្ភារៈចាប់យករួមមាន ទ្វារដែករមួលចំនួន ០៣ ផ្ទាំង មានទទឹងទ្វារប្រវ៉ែង ២,៧០ម៉ែត្រ និងកំពស់ទ្វារប្រវ៉ែង ៣,០០ម៉ែត្រ
គួរបញ្ជាក់ថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនសង្ស័យមានគ្នាចំនួន ០៤ នាក់ខាងលើបាននាំគ្នាធ្វើសកម្មភាពចូលទៅលួចទ្វារដែករមួលចំនួន០៣ ផ្ទាំង របស់ជនរងគ្រោះនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ពេលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចបែបនេះ ស្រាប់តែជនរងគ្រោះបានខលទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ប្រាប់ថាមានជនសង្ស័យចំនួន ០៤ នាក់កំពុងធ្វើសកម្មភាពលួចទ្វារដែករមួលក្នុងដីឡូរបស់ខ្លួន ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ និងកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតតែជនសង្ស័យទាំង០៤ នាក់បាននាំរត់គេចខ្លួនបាត់អស់ទៅ ។ លុះដល់វេលាម៉ោង១១និង ៣០នាទីថ្ងៃ ខែ ឆ្នាំដដែលទើបកម្លាំងប៉ុស្តិ៍និងជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ គឺឈ្មោះ ធឿន បូរី ភេទ ប្រុស និង ឈ្មោះ អយ ភាវ ភេទ ប្រុស រួចនាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាពលួចទ្វារដែករមួលរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីបានសាកសួររួចជនសង្ស័យទាំង០២នាក់ ខាងលើរួមទាំងវត្ថុតាងខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ