ក្រោយឆក់បាន ១២ម៉ោង!! ក៏ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៥:៥០​នាទី មាន​ករណី​ឆក់​កាបូបស្ពាយ​ចំហៀង ពី​ជន​រង​គ្រោះជា​ស្ត្រី​ជិះ​ម៉ូតូ​ម្នាក់ឯង នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្សី ផ្លូវ​លេខ​១១០ កែង​ផ្លូវ​លេខ​១០៩ ភូមិ​៧ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស​-​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HZ-1172 ផលិត​ឆ្នាំ​២០១៩​។

ក្រោយ​កើតហេតុ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៨:៣០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ និង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ឆក់ នៅ​ចំណុច​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ