ក្លឹប Al-Nassr ត្រៀមដាក់សំណើរផ្ទេរយកអតីតមិត្តរួមក្រុម Ronaldo ម្នាក់នេះ

0

បរទេស៖ ក្លឹប Al-Nassr នៅលីគអារ៉ាប៊ីសាអូឌីត កំពុងសម្លឹងមើលការនាំយកកីឡាករ Alex Telles របស់ក្លឹប Manchester United អោយមកលេងរួមគ្នាវិញជាមួយនឹង Cristiano Ronaldo នៅក្លឹបរបស់ខ្លួន។

កីឡាករ Telles បានចូលរួមជាមួយនឹងក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង ប៉ុន្តែក្លឹបនៅអេស្ប៉ាញមួយនេះមិនមានបំណងក្នុងការទិញយករូបគាត់អោយក្លាយជាកីឡាករអចិន្ត្រៃនោះទេ។ កីឡាករសញ្ជាតិប្រេស៊ីលដែលបានមកចូលរួមកាលពីឆ្នាំ២០២០ ពីក្លឹប Porto កំពុងតែសម្លឹងមើលក្លឹបផ្សេងនៅរដូវក្តៅនេះ។

តាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថា Telles អាចនឹងទៅលេងជាមួយនឹងមិត្តរួមក្រុមចាស់ Ronaldo នៅ Al-Nassr៕