Real Madrid បានទាក់ទងទៅកាន់អតីតអ្នកចាត់ការរូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា Real Madrid បានធ្វើការទំនាក់ទំនងទៅកាន់លោក Zidane ហើយទៅលើកាលវិលត្រលប់មកកាន់តំណែងរបស់គាត់វិញនៅរដូវកាលក្រោយ បន្ទាប់ពី Carlo Ancelotti មានព័ត៌មានលេចលឺក្នុងការទៅទទួលតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីល។

ក្នុងនោះ Zidane ក៏មានព័ត៌មានលេចលឺក្នុងការទៅដឹកនាំក្លឹប Juventus ក៏ដូចជា PSG ផងដែរ ប៉ុន្តែការវិលត្រលប់មកកាន់ Real Madrid វិញក៏អាចទៅរួចផងដែរ ទោះបីជាវាមានការពិបាកបន្តិចក៏ដោយ។

ប្រភពដដែរបន្ថែមថា ការវិលត្រលប់របស់ Zidane មកកាន់ Real Madrid ក៏ជាច្រកមួយក្នុងការនាំ Kylian Mbappe មកកាន់ទឹកដីអេស្ប៉ាញ៕