Arsenal ចង់បានតម្លៃ….! ពីការលក់ខ្សែប្រយុទ្ធ Folarin Balogun

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CalcioMercato បានអោយដឹងថាកខ្សែប្រយុទ្ធ Folarin Balogun របស់ក្លឹបកាំភ្លើងធំ បាននឹងកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប PSG ខណៈពេលដែលពួកគេចង់ពង្រឹងនៅទម្រង់របស់ខ្លួននារដូវកាលក្រោយ។

គួរបញ្ជាក់ថា Balogun កំពុងលេងខ្ចីជើងនៅក្លឹប Reims នៅលីគបារាំង ដោយគាត់អាចរកបាន ១៨គ្រាប់។ របាយការណ៍ដដែរបានអោយដឹងថា Arsenal ចង់បានតម្លៃ ៣០លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធរូបនេះ៕