Inter Milan បង្ហាញចំណាប់អារម្មណ៍ចំពោះខ្សែបម្រើ Chelsea

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថា Inter ចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើ Ruben Loftus-Cheek របស់ក្លឹប Chelsea នៅរដូវកាលនេះ។

គួរបញ្ជាក់ថាខ្សែបម្រើអង់គ្លេសមួយនឹងផុតកុងត្រាជាមួយនឹងក្លឹប Chelsea នៅឆ្នាំ២០២៥។ តាមរបាយការណ៍ខាងលើបានបន្ថែមថាក្លឹប AC Milan និង Roma ក៏បានចូលប្រជែងជាមួយនឹងក្លឹប Inter ក្នុងការចុះហត្ថលេខាមួយនេះដែរ៕