Barcelona នៅតែព្យាយាមក្នុងការនាំយក Lionel Messi ត្រលប់មកវិញ

0

បរទេស៖ ក្លឹប Barcelona ត្រូវបានជឿជាក់ថាមិនបានចុះចាញ់ក្នុងការនាំយក Lionel Messi មកវិញនៅរដូវក្តៅនេះនោះទេ។ កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាមួយនឹង PSG នឹងផុតនៅរដូវក្តៅនេះ ខណៈក្លឹបនៅអេស្ប៉ាញមួយនេះបានត្រៀមខ្លួនរួចរាល់ក្នុងការនាំគាត់ត្រលប់មកវិញ។

ក្លឹប Barcelona បានរៀបចំនៅផែនការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់លីគ La Liga រូចរាល់ហើយ ក្នុងការនាំយក Messi មកវិញ។ ទោះបីជាលីគ La Liga នៅច្រានចោលនៅចំនុចមួយចំនួនក៏ដោយ ក៏ក្លឹបមួយនេះនៅតែមានទំនុងកចិត្តថាអាចចុះហត្ថលេខានៅទីផ្សារដោះដូររដូវក្តៅនេះ។

ហើយបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាលោក Cesar Luis Merlo បានអោយដឹងថា ក្លឹប Barcelona នៅតែបន្តផ្ញើរនៅគម្រោងនេះ ទៅកាន់លីគ La Liga រហូតពួកគេទទួលបានការយល់ព្រម បន្ទាប់ពួកគេនឹងធ្វើការផ្តល់អោយ Messi នៅសំណើរផ្លូវការណ៍។

ដោយឡែក Messi នៅតែមិនទាន់ប្រាកដអំពីអនាគតរបស់គាត់ ហើយគាត់នៅរងចាំក្លឹប Barcelona ដោះស្រាយបញ្ហាជាមួយខាងលីក La Liga។ កីឡាករអាហ្សង់ទីនមិនចង់បានលុយនោះទេ នឹងត្រូវបានបញ្ជាក់ថានឹងរងចាំទទួលសំណើណាមួយដែលមកដល់លើតុពីអតីតក្លឹបរបស់ខ្លួន៕

ប្រភព៖ GOAL