កីឡាគ្រីឃីត បានចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមេសានេះ

0

ភ្នំពេញ៖ កីឡាគ្រីឃីត (Cricket) គឺជាប្រភេទកីឡាដំបូងគេ នៃ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើ​ម​ការ​ប្រ​កួត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មេសា​នេះ នៅ​ទី​លាន AZ Group(ផ្លូវ ៦០ម៉ែត្រ) ។ ពិធី​បើកការ​ប្រ​កួត​នេះ បានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជាតិ CAMSOC ។

ខាងក្រោមនេះ គឺជារូបភាពនៃការប្រកួតបើកឆាកវិញ្ញាសា​គ្រី​ឃីត​ផ្នែក​បុរស រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងឥណ្ឌូនេស៊ី ៕

ប្រភព៖ ក្រសួងព័ត៌មាន