Erik ten Hag ប្រាប់​ពី​ផែនការ​ផ្ទេរ​កីឡាករ Man Utd (មានវីដេអូ)

0

ខ្សែប្រយុទ្ធ និង​ខ្សែបម្រើ​គឺជា​តំបន់​គោលដៅ​សំខាន់​សម្រាប់ Man United ប៉ុន្តែ​ការ​ធ្វើ​អោយ​ប្រសើរ​របស់​ក្រុម​ក៏​ជា​គំនិត​របស់​លោក Erik ten Hag ផង​ដែរ​។ អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​និយាយ​ថា Manchester United មាន​បំណង​នាំ​យក​កីឡារ​មក​ពង្រឹង​ក្រុម​បន្ថែម​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​រដូវក្តៅ​។

Man United បាន​ដាក់​ការ​ចាប់អារម្មណ៍​លើ Harry Kane និង Victor Osimhen បន្ថែម​ពី​នេះ​លោក Ten Hag ចង់​នាំ​យក​ខ្សែបម្រើ​វ័យក្មេង​ដូច​ជា Frenkie de Jong និង Jude Bellingham ហើយ​បិសាច​ក្រហម​បាន​ពិភាក្សា​រួច​ហើយ​ជាមួយ Jeremie Frimpong ដែល​ជា​ខ្សែការពារ​ស្តាំ​របស់ Bayer Leverkuse​។

ហើយ​មាន​កីឡាករ​ជា​ច្រើន​រូប​ដែល Man United មាន​គម្រោង​លក់​ចេញ​ក្នុង​នោះ​រួម​មាន Harry Maguire, Eric Bailly, Alex Telles , Anthony Martial, Axel Tuanzebe និង Brandon Williams, Anthony Elanga, Facundo Pellistri, Dean Henderson និង Scott McTominay​។

លោក Ten Hag បាន​ពន្យល់​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ពង្រឹង​ក្រុម និង​បុគ្គលិក​បច្ចេកទេស​បន្ថែម​ទៀត​»​។ រហូត​មក​ដល់​ពេល​នេះ យើង​មាន​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ ដូច្នេះ​យើង​នឹង​បន្ត​ទៅ​មុខ បន្ត​កែ​លម្អ បន្ត​រីក​ចម្រើន ហើយ​ក្រុម​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​គិត​ថា​វា​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ​។ យើង​ត្រូវ​បន្ត​វា​បន្ថែម​ទៀត​។ យើង​មាន​កីឡាករ​ល្អ ក្រុម​ដ៏​អស្ចារ្យ ជា​ឆ្នាំ​ដ៏​អស្ចារ្យ យើង​នឹង​ជោគជ័យ ប្រសិនបើ​យើង​ខំប្រឹង​បន្ត​ទៀត​»៕