Newcastle បង្កើនការចាប់អារម្មណ៍លើកីឡាករ Man Utd រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle United បានចាប់ផ្តើមបង្កើនការតាមប្រមាញ់ខ្សែបម្រើ Scott McTominay ដែលលែងជាជម្រើសរបស់ក្លឹប Manchester United ទៀតនោះទេ។

McTominay បានក្លាយជាកីឡាករមិនសំខាន់ម្នាក់នៅក្រោមការគ្រប់គ្រងរបស់ Erik ten Hag ស្របពេលដែលក្លឹបបិសាចក្រហមចង់ចុះហត្ថលេខាយក Marcel Sabziter ដែលបានខ្ចីជើងមកពីក្លឹប Bayern Munich។ ភាគរយៈការចាកចេញរបស់ Scott ពីទឹកដី Old Trafford ត្រូវបានកើនឡើងនៅរដូវក្តៅនេះ ទោះបីជាគាត់នៅសល់កុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៥ក៏ដោយ៕