យោងតាមរបាយការណ៍ពី Football Insider បានឱ្យដឹងថា Liverpool ចង់បានខ្សែការពារកណ្តាលដ៏មានគុណភាពមួយរូប មកកាន់ក្រុមរបស់ពួកគេនៅមុនរដូវកាលក្រោយ ហើយកំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់កីឡាករ Antonio Silva របស់ Benfica ។
Benfica បានដាក់តម្លៃខ្លួន 77 លានផោនសម្រាប់ខ្សែការពារកណ្តាលព័រទុយហ្គាល់ ហើយក្រុមហង្សក្រហមកំពុងពិចារណា ដោយជឿជាក់ថាខ្សែការពាររូបនេះជាកីឡាករដ៏អស្ចារ្យសម្រាប់ក្រុម បន្ទាប់ពីការបង្ហាញទម្រង់លេងមិនសូវល្អរបស់ខ្សែការពារកណ្តាល Joel Matip និង Joe Gomez ៕