ចាប់បានមួយក្រុមតែម្តង!! ពួករកស៊ីចេញឆក់តាមដងផ្លូវ

0

ពោធិ៍សាត់៖  ជនសង្ស័យចំនួន០៤នាក់ ត្រូវសមត្ថកិច្ច  នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសចោរកម្ម ឆក់ចំនួន០២ករណី ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង នៅចំណុចផ្ទះឈ្មោះ រ៉ា ស្ថិតនៅភូមិទួលម៉ាក់ សង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ វេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣  

លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីចោរកម្មឆក់ ជាបន្តបន្ទាប់ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាប បានធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ទី១ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ រឿនសុខទ្រីម អ្នកទាំងពីរ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី៣ឈ្មោះ ប្រាក់ សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងឈ្មោះ អាត ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាករទេះ សង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ដែលពាក់ព័ន្ធក្នុងករណីឆក់កាបូបលុយ ចំនួន០២ករណី ដោយករណីទី១ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី នៅចំណុចមុខKTVតាប៊ុយ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានជនមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ជិះម៉ូតូចំនួ ន០១គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះឈ្មោះ ពៅ គឹមហុង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ផ្កាឈូក គ្មានផ្លាកលេខ សម្ភារៈបាត់បង់មាន កាបូបលុយចំនួន០១ លុយខ្មែរចំនួន៧៥០០០រៀល និងករណីទី២ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង០៨និង០០នាទីព្រឹក មានករណីឆក់បូបលុយ នៅលេីផ្លូវជាតិលេខ៥ ចំណុចស្រង់តូច ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាបក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបលុយពីរជនរងគ្រោះឈ្មោះ អ៊ុក ទុំ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់សម្ភារៈបាត់បង់រួមមានកាបូបលុយចំនួន០១ ទូរស័ព្ទចំនួន០១គ្រឿង លុយខ្មែរចំនួន៥០០០០០រៀល គ្រឿងអលង្កកាមួយចំនួនទៀត។

លោកអធិការរងបានបន្តថាបច្ចុប្បន្នជនសង្ស័យទាំងបួននាក់ សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី 

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ