អនាគតអ្នកចាត់ការថ្មី Chelsea រូបនេះចង់រក្សាទុក Felix

0

បរទេស៖ កីឡាករសញ្ជាតិព័រទុយហ្គាល់បានមកចូលរួមជាមួយនឹងក្លឹប Chelsea រយៈ ៦ខែក្រោមលក្ខខណ្ឌខ្ចីជើង ដោយមិនមានបញ្ចូលជម្រើសក្នុងការទិញផ្តាច់នោះទេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាការដាក់ Felix ទៅក្នុងទម្រង់លេងបានធ្វើអោយសមត្ថភាពក្រុមមានការកើនឡើង ហើយបើតាមគំនិតលោក Pochettino គឺបង្ហាញថាគាត់មានសារៈសំខាន់ ប៉ុន្តែក៏ត្រូវធ្វើការសម្រេចចិត្តម្តងទៀតផងដែរ។

គួរបញ្ជាក់ថាក្លឹប Atletico ចង់បានតម្លៃខ្លួនកីឡាកររូបនេះប្រមាណ ៨៨លានផោន ហើយក៏មិនចង់ចរចាណាមួយទាក់ទងនឹងការតម្លៃលក់នេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Evening Standard ជឿជាក់ថាតម្លៃប្រមាណ ៦៨លានផោន គឺវាគ្រប់គ្រាន់ណាស់សម្រាប់ក្រុមនៅអេស្ប៉ាញ់មួយនេះក្នុងការចែកផ្លូវជាមួយនឹង Felix៕