Pep ចង់បានខ្សែការពារ Napoli រូបនេះមកពង្រឹងក្រុម Man City

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City ចង់ពង្រឹងនៅតំបន់ការពាររបស់ខ្លួននៅរដូវកាលក្រោយ ហើយក្នងនោះការចុះហត្ថលេខាយក Kim Min-jae នៅរដូវក្តៅនេះជាជម្រើសយ៉ាងសាកសម។

អ្នកចាត់ការក្លឹប Man City គឺលោក Pep Guardiola បាននិយាយថា គាត់មានការកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករកូរ៉េខាងត្បូងវ័យ ២៦ឆ្នាំរូបនេះ ដែលជាមនុស្សម្នាក់បានជួយក្លឹប Napoli អោយឈរនៅកំពូលតារាង Serie A នៅរដូវកាលនេះ។

ថ្វីត្បិតតែក្លឹប Man City មានកីឡាករខ្សែការពារល្អជាច្រើនដូចជា Ruben Dias, John Stones, Manuel Akanji, Aymeric និង Nathan Ake ក៏ដោយ។ អនាគតរបស់ Laporte គឺកាន់តែបង្ហាញច្បាស់អំពីការចាកចេញពី Etihad នៅរដូវកាលក្រោយ ខណៈពេលដែល Stones និង Ake បានរកឃើញនៅតំណែងរបស់ខ្លួនក្នុងតំបន់ការពារកណ្តាល និងការពារខាងឆ្វេង៕