ការចរចាររវាងក្រុមប្រឹក្សា Chelsea និង Mauricio Pochettino កំពុងដំណើរការយ៉ាងឆាប់រហ័ស ឥឡូវកាន់តែខិតជិតកិច្ចព្រមព្រៀងហើយ។ កិច្ចព្រ ព្រៀងមិនទាន់បានសម្រេចនៅឡើយទេ ហើយនៅតែបន្តរៀបចំបានយ៉ាងល្អ ខណៈពេលនេះការចរចាកំពុងឈានដល់ដំណាក់កាលចុងក្រោយ។
ហើយ៥ចំណុចខាងក្រោមនេះ អាចបញ្ជាក់កាន់តែច្បាស់ពីលោក Pochettino ដែលអាចនឹងទៅដឹកនាំ Chelsea៖
1. Pochettino និង Chelsea បានពិភាក្សាអំពីគម្រោងរយៈពេលវែងមួយ
2. Pochettino បានប្រាប់បុគ្គលិកផ្នែកផ្សេងរបស់គាត់ឱ្យត្រៀមខ្លួនសម្រាប់ការរៀបចំឡើងវិញ
3. Julian Nagelsmann បានបាត់បង់ឱកាសក្នុងការប្រជែងកាលពីថ្ងៃសុក្រ
4. Luis Enrique ក៏លែងមានឈ្មោះ ក្នុងបញ្ជីសម្រាប់ក្រុមនេះទៀតហើយ
5. Pochettino មិនដែលមានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅ Tottenham វិញនោះទេ រាល់របាយការណ៍ដែលចុះផ្សាយទាំងអស់មិនមែនជាការពិតទេ៕