លុយ​មិន​សំខាន់​នោះ​ទេ​សម្រាប់ Man Utd ដាចខាត​ត្រូវ​តែ​យក​កីឡាករ​រូប​នេះ​ឲ្យ​បាន (មានវីដេអូ)

0

របាយការណ៍​របស់​បារាំង បាន​និយាយ​ថា Manchester United បាន​ដាក់​ការ​ចាប់អារម្មណ៍​លើ Neymar​។ តារា​ឆ្នើម​ប្រេ​ស៊ី​ល​រូប​នេះ បាន​ឆ្លងកាត់​រដូវ​កាល​មួយ​ដែល​ញាំញី​ដោយ​របួស​កជើង ប៉ុន្តែ​គាត់​អាច​ស៊ុត​បាន 18 គ្រាប់​ក្នុង 29 ប្រកួត​សម្រាប់ PSG​។

ភាព​មិន​ស៊ីសង្វាក់​គ្នា​របស់ Neymar ជាមួយ​ក្លឹ​ប​អ្នកមាន​បារាំង ជា​ហេតុ​នាំ​អោយ​គាត់​ចង់​ចាកចេញ​នៅ​រដូវក្ដៅ​នេះ ហើយ Chelsea ក៏​បាន​ទាក់ទង​ជាមួយ​ខ្សែប្រយុទ្ធ​រូប​នេះ​ផង​ដែរ​។

ប៉ុន្តែ​ឥឡូវនេះ យោង​តាម Footmercato នៅ​ក្នុង​ប្រទេស​បារាំង​បានអោយ​ដឹង​ថា Man United បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូលរួម​តាម​ប្រមាញ់​តារា​ឆ្នើម ដែល​មាន​តម្លៃ​ខ្លួន 198 លាន​ផោន​។ កុងត្រា​របស់ Neymar នឹង​ត្រូវ​ផុតកំណត់​នៅ​ឆ្នាំ 2025 ហើយ​គាត់​មាន​ជម្រើស​ក្នុង​ការ​បន្ត​វា​ដល់​ឆ្នាំ 2027​។

ប៉ុន្តែ របាយការណ៍​ដដែល​បាន អះអាង​ថា PSG ចង់​ចែកផ្លូវ​ជាមួយ​កីឡាករ​រូប​នេះ អោយ​បាន​កាន់តែ​លឿន​កាន់តែ​ល្អ បើ​ទោះជា​កីឡាករ​ចង់​នៅ​បន្ត​ក៏​ដោយ​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​ការ​ដេញថ្លៃ​របស់ Al Thani ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​តម្លៃ 5​ពាន់​លាន​ផោន ហើយ​គាត់​បាន​សន្យា​ថា​នឹង​លុប​បំណុល​របស់​ក្លឹ​ប និង​ការ​ដំឡើង​មូលនិធិ​សម្រាប់​ទាំង Old Trafford និង Carrington ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប Man United មិន​ខ្វល់​ថា Neymar មាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ទេ​ក្លឹ​ប​បិសាច​ក្រម​មិន​ខ្លាច​នឹង​ផ្ដល់​អោយ​កីឡាករ​រូប​នេះ​ឡើយ​៕