នេះបើយោងតាមការចេញផ្សាយរបស់ Guardian បានអោយដឹងថា Arsenal មិនបានបោះបង់នូវមហិច្ឆតារបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប Wilfried Zaha នៅរដូវក្តៅនេះ ។
របាយការណ៍ដដែលលើកឡើងថា Crystal Palace បានផ្តល់កិច្ចសន្យាថ្មីរយៈពេល 4 ឆ្នាំដល់ខ្សែប្រយុទ្ធកូតឌីវ័រដែលមានតម្លៃប្រហែល 20ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្លឹបមួយនេះ។
គួររំលឹកផងដែរ Chelsea, PSG, Bayern Munich, Roma និង Marseille កំពុងតាមដានស្ថានភាពរបស់ Zaha ខណៈពេលដែលគាត់ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅអារ៉ាប៊ីសាអូឌីតផងដែរ៕